នាថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, នៅខេត្តសៀមរាប, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំវិបស្សនាប្រចាំឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមនាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។ គោលបំណងនៃការរៀបចំវិបស្សនានេះ គឺដើម្បីបូកសរុបនិងវាយតម្លៃលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣, លទ្ធផលគន្លឹះក្នុងឆ្នាំ, និងរៀបចំផែនការប្រតិបត្តិឆ្នាំ២០២៤ របស់ អ.គ.ហ. ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។
On 23th February 2024, At Siem Reap Province, General Secretariat of Public Financial Management Reform Steering Committee (GSC) organized the 2023 Annual Retreat, led by H.E. Ros Seilava Secretary of State of Ministry of Economy and Finance and Secretary-General of GSC, with participation of Deputy-Secretary General, Director of Admin/Finance and M&E and Officials of GSC. The objectives of 2023 Annual Retreat are to evaluate the achievement of 2023, Key Results and the preparation of Operational Plan 2024 to support the Public Financial Management Reform Program- Stage 4.